កោះកុងៈ សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យយុវតីម្នាក់ស្លាប់ភ្លាមៗ នៅមុខការ៉ាស់សាំង លឹមឈុន ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ក្រោយកើតហេតុម៉ូតូបង្ក បានបើកគេចខ្លួនបាត់ ហើយបន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកំពុងធ្វើការស្រាវជ្រាវម្ចាស់ម៉ូតូបង្ក យកមកផ្ដន្ទាទោសតាមផ្លូវ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់