សៀមរាបៈ កាលពីវេលាម៉ោង ០៩និង៤៥នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា របស់ជនបរទេសម្នាក់ ដោយសង្ស័យរត់ពន្ធគ្រឿងញៀន។
ជនបរទេសខាងលើមានឈ្មោះOLARU NARCIS-MANUEL ជាជនជាតិរ៉ូមោនី ត្រូវចេញដំណើរពីកម្ពុជាទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG) ។
តាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាម ពណ៌ស ដែលសាមីខ្លួន បានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុងចំនួន០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នងចំនួន ០៤ផ្សេងគ្នា ជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន មានទម្ងន់ ៥.០២០ក្រាម។
កញ្ចប់ទី១ មាន១.២១០ក្រាម កញ្ចប់ទី២ មាន១.៣៥០ក្រាម កញ្ចប់ទី៣ មាន១.២១០ក្រាម និងកញ្ចប់ទី៤ មាន១.២៥០ក្រាម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់