ព័ត៌មានជាតិ

ឆក់កាបូបលុយបានតែចប់…

កណ្តាល: ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចត្រូវសមត្ថកិច្ចឃាត់ឃ្លួន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទី ចំណុចផ្លូវបេតុង ភូមិបឹងអញ្ចាញ ឃុំទួល ព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០១ នាក់
ឈ្មោះ ទុង ផល្លា ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យ០២នាក់។
១.ឈ្មោះ វឿន សុខាភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២.ឈ្មោះ ផៃ វិឆៃ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
*សម្ភារ:បាត់បង់៖
១.កាបូបស្ពាយចំហៀង ០១
២.ទូរស័ព្ទ០២គ្រឿង ក្នុងនោះ មានម៉ាកOPPOពណ៌ខ្មៅ ០១គ្រឿង និង ម៉ាកiPhone 6 ពណ៌ទឹកមាស១
គ្រឿង។
៣.ប្រាក់រៀល១០ដប់ម៉ឺនរៀល
៤.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក និង លិខិតឆ្លងដែន០១។
*សម្ភារ:ចាប់យក៖
១.ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត(Beat) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GP-0821 (របស់ជនសង្ស័យ)។
២.ទូរស័ព្ទ០២គ្រឿង ក្នុងនោះមានម៉ាកOPPOពណ៌ខ្មៅ ០១គ្រឿង និង ម៉ាកiPhone 6 ពណ៌ទឹកមាស១
គ្រឿង (របស់ជនរងគ្រោះ)។
៣.ប្រាក់រៀល៨ម៉ឺនរៀល របស់ជនរងគ្រោះ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីទិញបន្លែ នៅផ្សារស៊ិនជូរី រាជធានីភ្នំពេញវិញ ដោយដាក់កាបូបលុយលើថង់បន្លែខាងមុខ។ ពេលជិះមក
ដល់ចំណុច កើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយ ហើយបានឆក់កាបូបលុយជនរងគ្រោះ ជិះគេចខ្លួនទៅទិសខាងលិចបាត់ទៅ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានឆក់កាបូបលុយរបស់ជនរងគ្រោះពិតមែន ហើយខ្លួនធ្លាប់បានជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ពីបទ៖លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)ផងដែរ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់