ព្រះសីហនុៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចាប់រំលោភទៅលើកូនស្រីចុងខ្លួន ទើបមានតែអាយុ៩ឆ្នាំ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ដៀប ដេត អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ (ជាឪពុកចុងក្មេងស្រីរងគ្រោះ) មានទីលំនៅកន្លែងកើតហេតុ ចំណែកក្មេងស្រីរងគ្រោះអាយុ០៩ឆ្នាំ ជាសិស្ស រស់នៅក្នុងបន្ទុកជាមួយម្តាយ និងឪពុកចុង។
ប្រភពពីក្មេងស្រីរងគ្រោះ បាននិយាយថា កាលពីឪពុកចុងរំលោភ បាន២លើក ខ្លួនធ្លាប់យករឿងនេះ ទៅប្រាប់ម្តាយដែរ តែម្តាយមិនជឿ លុះនៅលើកទី៣ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនត្រូវឪពុកចុងនោះចាប់រំលោភទៀត ទើបលើកនេះ ខ្លួនបានទៅប្រាប់អ្នកជិតខាង ហើយដំណឹងនេះ ក៏បានដឹងដល់ឪពុកបង្កើត ដែលបានលែងលះគ្នា ជាមួយម្តាយទៅនៅកំពត បាននាំកូនស្រីទៅពិនិត្យ និងបានដាក់ប្តឹង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុង បានឆ្លើយសារថា ខ្លួនបានប៉ះពាល់ក្មេងរងគ្រោះតែ២ដងប៉ុណ្ណោះ ហើយមិនបានសម្រេចនោះទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់