ព័ត៌មានជាតិ

ថ្នាំញៀនចំនួន៥៣០២គ្រាប់ និងជនសង្ស័យជាជនជាតិឡាវម្នាក់ ត្រូវបានឃាត់ខ្លួន នៅស្ទឹងត្រែង

ស្ទឹងត្រែង: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅម៉ោង១០ និង៤២នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៦ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

ជនសង្ស័យមានឈ្មោះ ងួន ឡែ ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិឡាវ រស់នៅភូមិភៀងឌី ស្រុកមឿងខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ៕

មតិយោបល់