ព័ត៌មានជាតិ

មន្ត្រី​នគរបាលនៅ​អធិការដ្ឋាន​នគរបាលស្រុក​ទឹកឈូម្នាក់ បាញ់បោះសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពតៈ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​ខេត្ត​បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ។

បុរសខាងលើឈ្មោះ ហុ​ក ចេ​ង អាយុ​៤៧​ឆ្នាំ ជាមន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាលស្រុក​ទឹកឈូ​ បាន​បាញ់កាំភ្លើង​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ស្ត្រី​ឈ្មោះ ឡាយ លី អាយុ​៣៩​ឆ្នាំ រង​របួស​មួយ​គ្រាប់​នៅ​ក្រោម​ជង្គង់​ខាងស្តាំ ។

មូលហេតុ៖ ដោយសារចោទ​ប្តី​ស្ត្រី​រង​គ្រោះ​ ទៅ​លួច​សហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន។

ក្រោយ​​ហេតុការណ៍​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ចុះទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ ដែលជា​ខ្មាន់កាំភ្លើង​នាំ​មក​ស្នងការដ្ឋាន​ខេត្ត​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាមនិតិវិធី៕​

មតិយោបល់