ព័ត៌មានជាតិ

សង្ស័យញៀនថ្នាំដុតផ្ទះឆេះខ្ទេច​!!!

ភ្នំពេញ: ករណីអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ: តែង វណ្ណី ភេទស្រី អាយុ ៥៩ឆ្នាំ ទីលំនៅផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ
រាជធានីភ្នំពេញ។
មូលហេតុ: មកពីកូនម្ចាស់ផ្ទះជាអ្នកដុត (ញៀនថ្នាំ)។
ផ្ទះដែលបានឆាបឆេះខាងលើជាប្រភេទសំណង់ សង់មិនរៀបរយ (ផ្ទះឈើប្រក់សង្ក័សី ទំហំ០៥ ម៉ែត្រ x ០៥ម៉ែត្រ ។
សម្ភារ:ខូចខាត ឆេះ អស់១០០% នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
អគ្គិភ័យខាងលើប្រើរថយន្តពន្លត់អស់ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
ពន្លត់បាននៅវេលាម៉ោង ១៨និង១៥នាទីទើបរលត់បានទាំងស្រុង៕

មតិយោបល់