Post News Media ព័ត៌មានជាតិ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចឡែបថប និងទូរស័ព្ទ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពលួចទូរស័ព្ទ និងឡែបថប ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ឈានចូលថៃ្ងទី១៦ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ ២៣៥៨ក្រុម១២ ផ្លូវបេតុង ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ សូ សុវណ្ណ រដា្ឋ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមផ្សារតូច សង្កាត់ទួលសងែ្កទី១ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន និងបក្ខពួកមា្នក់ទៀត ឈ្មោះ សី ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ ជនជាតិខែ្មរ មានទីលំមិនពិតប្រាកដ (គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះ ឈ្មោះ សែម សុខុម ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរបុគ្គលិកធនាគា។

សម្ភារដកហួតបានរួមមាន៖ ទូរសព្ទ័១គ្រឿង ម៉ាកសាំស៊ុង (កាឡាក់ស៊ីHA) និងទ្បែបថប១គ្រឿងម៉ាក (DELL)។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោងហេតុខាងលើ ជនរងគ្រោះ បានដេកក្នុងបន្ទប់ ដោយពុំបានដាក់គន្លឹះទ្វារទេ ដោយដាក់ទូរស័ព្ទ និងទ្បែបថបនៅលើសាឡុងពូក ក៏ដេកលង់លក់ ស្រាប់តែជនសង្ស័យ២នាក់ ចូលទៅលួចយកទូរស័ព្ទនិងទ្បែបថប តែត្រូវមា្ចស់ ភា្ញក់ទាន់ក៏ស្រែកឆឡោចោរៗ ផ្អើលដល់អ្នកជិតខាង ក៏ជួយដេញចាប់ នៅពេលនោះកម្លាំងល្បាត បានសហការជាមួយកម្លាំងប៉ុស្តិ៍ ធើ្វអន្តរាគមន៍ឃាត់ ជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង មកកាន់ទីសា្នក់ការប៉ុស្តិ៍ទួលសងែ្ក១ ដើម្បីធើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

Loading...