កំពង់ស្ពឺៈ ករណីហឹង្សារវាងបងប្អូនប្រុសពីរនាក់បណ្តាលឲ្យម្នាក់រងរបួសយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៣និង១០នាទី នៅរសៀលថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ តាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ០១នាក់ ឈ្មោះសួន លីន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ពាក់ពន្ធករណីប្រើអំពើហឹង្សាយកដុំឥដ្ឋគប់ទៅលើបងប្រុសបង្កើតរបស់ខ្លួនឈ្មោះសួន ភាន់ អាយុ ៣០ឆ្នាំ ត្រូវចំមុខបណ្តាលឲ្យរងរបួសបាក់ក្តោងច្រមុះ និង របួសក្រោមភ្នែកខាងស្តាំ បែកហូរឈាម មូលហេតុឈ្លោះទាស់ពាក្យសម្ដីនឹងគ្នាបន្ដិចបន្ដួច។
ក្រោយពីធ្វើសកម្មភាពជនបង្កបានរត់គេចខ្លខយន ប៉ុន្តែសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបន្ទាប់ពីក្រុមគ្រួសារដាក់ ពាក្យបណ្ដឹង។
ក្រោយឃាត់ជនសង្ស័យបាន ក៏សារភាពថាខ្លួនពិតជាបានយកដុំឥដ្ឋគប់ទៅលើឈ្មោះសួន ភាន់ ពិតប្រាកដមែន ចំណែកជន រងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យមណ្ឌលសុខភាព។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យមកការិយាល័យជំនាញខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់