ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់បានលង់ទឹក (ស្លាប់) យ៉ាងអាណោចអាធម៍

កណ្តាល: បុរសវ័យចំណាស់ម្នាក់បានលង់ទឹក (ស្លាប់)បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦និង២០នាទី ត្រូវនឹងថ្ងៃទី០៦ ខែ កុម្ភ: ឆ្នាំ ២០១៩ នៅចំណុច ក្នុងទឹកព្រែកទីវ ភូមិកោះទៀវ( ក) ឃុំសំពៅពូន ស្រុកោះធំ ខេត្ត កណ្តាល ។
ជនរងគ្រោះខាងលើមានឈ្មោះ ម៉ែន ប៉ឹង ភេទប្រុស អាយុ៦៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន
(ជាមនុស្សវិកលចរឹក)មានទីលំនៅៗ ភូមិត្រពាំងត្រាវ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

តាមការបំភ្លឺ របស់លោក ពុធ សំអុល មេភូមិកោះទៀវ (ក)ឃុំសំពៅពូន បានឲ្យដឹងថា មុនពេលកើតហេតុ ពីរថ្ងៃ គឺថ្ងៃទី០៤ខែកុម្ភ: ឆ្នាំ២០១៩ ជនរងគ្រោះ បានមកស្នាក់នៅតាមស្ពានក្នុងភូមិរបស់គាត់ ពុំមានសាច់ញ្ញាតិទេ។ តាមការឆ្លើយ បំភ្លឺរបស់ ឈ្មោះ ដាំ ខ្ចង ភេទ ប្រុស អាយុ៤៥ ឆ្នាំ និងឈ្មោះ សៅ នី ភេទប្រុសអាយុ ៤៧ឆ្នាំ មានទីលំនៅៗភូមិ កោះទៀវ
(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថានៅថ្ងៃទី០៦ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៤.០០ នាទី គាត់បានដឹកគោ
យកទៅលាងទឹកនៅចំណុច ខាងលិចស្ពានឈើ ព្រែកទីវ បានឃើញមនុស្សវិកលចរឹកម្នាក់ភេទប្រុស អាយុប្រហែលចន្លោះពី៦០
ឆ្នាំ ទៅ៦៥ឆ្នាំចុះងូតទឹក នៅចំណុចខាងលិចគល់ស្ពានឈើព្រែកទីវ ខាងលិចផ្លូវជាតិលេខ២១ ចម្ងាយ ៤៥០ម៉ែត្រ មួយសន្ទុះក្រោយមក ក្រោយពីគាត់លាងទឹកគោរួច ក៏បាត់មនុស្សនោះពុំឃើញហើយ
នៅលើគោក ក៏ពុំឃើញ សង្ស័យថា លង់ទឹកក៏រាយការណ៍ជូនលោក
មេភូមិ ក្រោយមក លោកមេភូមិនិងប្រជាពលរដ្ឋ នៅទីនោះក៏នាំគ្នាចុះរាវរក ប្រទះឃើញជនរងគ្រោះនៅក្នុងទឹកព្រែក ជំរៅ៣ម៉ែត្រ តែស្លាប់បាត់ទៅហើយ រួចស្រង់ជនរងគ្រោះឡើងលើគោក ហើយរាយការណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍សំពៅពូន និងរាយការណ៍បន្តមកអធិការដ្ឋាននគរបាលស្រុកកោះធំ ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ ហើយគណ:កម្មការចម្រុះ មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន និង លោកគ្រូពេទ្យ ដើម្បីធ្វើការ ពិនិត្យសាកសព ។
គណ:កម្មការចម្រុះ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹក ស្លាប់ពិតប្រាកដ៏មែន ។ ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះ ជូនលោកមេប៉ុស្តិ៍សំពៅពូន និងលោកមេភូមិ កោះទៀវ (ក) ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់