ផ្ទះ ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ប...

ហ៊ីយ៉ាន់ដាយ បើកកៀរលុចស៊ីស RX330 បណ្ដាលរងការខូចខាតធ្លាក់កាងមុខ

0

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ បើកមិនប្រយ័ត្នទៅកៀរ លុចស៊ី RX330 រងការខូចខាត កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ខែកម្ភះឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៨២កែងនិងផ្លូវ២១៧ ត្រង់ចំណុចស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តហ៊ីយ៉ាន់ដាយដឹកដូង ពាក់ស្លាកលេខភ្នំពេញ 3B-0015
ធ្វើដំណើរពីកើត ទៅលិចក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុ បានជ្រុលទៅកៀររថយន្តលុចស៊ីសRX330 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AX0892 ធ្វើដំណើរពីត្បូងទៅជើង បណ្ដាលរងការខូចខាតដាច់កាងខាងមុខយ៉ាងដំណំ៕

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ដោយមិនប៉ះពាល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមសងសំណងយករថយន្តលុចស៊ីស ទៅជួលជុលដើម្បីបញ្ចប់រឿង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.