មានប្រភេទអាហារមួយចំនួនដែលផ្តល់នូវថាមពលដ៏អស្ចារ្យសម្រាប់អ្នក ប៉ុន្តែអ្នកគួរតែគិតផង មុនពេលដែលបរិភោគវា។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកមិនគួរបរិភោគមុនពេលប្រព្រឹត្តិរឿងលើគ្រែ៖
សាច់ក្រហម៖ បន្ទះសាច់អាំងគឺជាប្រភេទអាហារដ៏ឆ្ងាញ់ពិសារ សម្រាប់ពេលល្ងាច។ ប៉ុន្តែសាច់អាំងពណ៌ក្រហមមិនងាយនឹងរំលាយ ហើយអាចធ្វើឲ្យលោកអ្នកងងុយគេង។ សមត្ថភាពក្នុងការផលិតនឹងត្រូវរង់ផលប៉ះពាល់យ៉ាងខ្លាំង។
សណ្តែក៖ សណ្តែកគឺជាប្រភពដ៏ល្អនៃជាតិសសៃ និងប្រូតែអ៊ីនសម្រាប់រាងកាយ។ ប៉ុន្តែវាក៏មានប្រភេទនៃជាតិស្ករ ដែលមិនត្រូវបានរំលាយក្នុងរយៈពេលខ្លី និងបណ្តោលឲ្យហើមពោះ។
ខ្ទឹមស៖ ខ្ទឹមសអាចបង្កើនរស់ជាតិអាហារឲ្យកាន់តែមានភាពឈ្ងុយឆ្ងាញ់ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អមុនពេល (ប្រតិបត្តិការនោះទេ) ។ សារធាតុហឺររបស់វាអាចធ្វើឲ្យអ្នកហើមពោះបានដែរ។
ឈឺស៖ អ្នកមិនគួរបរិភោគឈឺសនៅមុនពេលប្រយុទ្ធនោះទេ ព្រោះក្លិនរបស់វាអាចធ្វើឲ្យលោកអ្នកបាត់បង់អារម្មណ៍ល្អ។
ដំឡូងបារាំងចៀន៖ ដំឡូងបារាំងចៀនមានជាតិខ្លាញ់ច្រើន ដែលអាចបន្ថយកម្រិតអ័រម៉ូន Testosteron និងកាត់បន្ថយលំហូរឈាម។ វាក៏កើនឡើងនៃការផលិតអំបិលកាន់តែច្រើន ដែលបណ្តោលឲ្យសម្ពាទឈាមឡើងខ្ពស់ ជាបញ្ហាលំបាកក្នុងការរក្សានូវសមត្ថភាពផ្លូវភេទ។
ស្កកៅស៊ូ៖ អ្នកគិតថាការទំពាស្កកៅស៊ូ (រស់ជាតិជីអង្កាម) អាចធ្វើឲ្យដង្ហើមស្រស់ថ្លា ប៉ុន្តែការស្រាវជ្រាវបង្ហាញថា គុណភាពនៃ Menthol នៅក្នុងស្ករកៅស៊ូ អាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់អារម្មណ៍រំភើបរបស់អ្នក៕
មតិយោបល់