ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល ឆ្លើយតបចំពោះការបាញ់រ៉ុកកែតពីតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា គ្រាប់រ៉ុក្កែតមួយ ត្រូវបានបាញ់ចេញពីហ្គាហ្សាស្ទ្រីប មកកាន់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ដោយ IDF បានបង្ហោះតាមអ៊ីនធឺណេតថា ជាការឆ្លើយតបពាក់ព័ន្ធនឹងករណីនេះ រថក្រោះ IDF បានវាយប្រហារប៉ុស្តិ៍យោធាក្រុមហាម៉ាស នៅខាងត្បូងតំបន់ហ្គាហ្សា។

បើយោងតាមទិន្នន័យបឋម ការវាយប្រហារនេះ មិនបានបណ្តាលឲ្យមានជនរងគ្រោះ ឬការខូចខាតសម្ភារៈនោះទេ។

សូមជំរាបថា តំបន់ព្រំដែនហ្គាហ្សា គឺជាកន្លែងកើតមានការប៉ះទង្គិចគ្នា ដោយអំពើហិង្សារវាងពួកប៉ាឡេស្ទីន និងយោធាអ៊ីស្រាអែល តាំងពីចុងខែមីនា នៅពេលពួកប៉ាឡេស្ទីន បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអ៊ីស្រាអែលរបស់ពួកគេ ដែលត្រូវគេហៅថា Great March of Return ។
ចាប់តាំងពីពេលនោះមក ការប្រមូលផ្តុំត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ដោយមនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់ទៀតរងរបួស ក្នុងអំពើហិង្សានេះ៕

មតិយោបល់