អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា តំបន់ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់ អាចនឹងត្រូវបានរំដោះ ១០០% នៅដើមសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ដោយលោក ត្រាំ បានប្រាប់ដល់ការប្រមូលផ្ដុំនៃដៃគូចម្រុះរបស់ខ្លួនថា «វាគួរតែត្រូវបានប្រកាស អាចប្រហែលជានៅសប្តាហ៍ក្រោយថា យើងនឹងរំដោះរដ្ឋ Caliphate ១០០% »។
ទោះជាយ៉ាងណាលោក ក៏បានកើនរំឭកផងដែរថា «លោកពិតចង់ នៅរង់ចាំការប្រកាសជាផ្លូវការពីជោគជ័យនេះណាស់»។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីយោធា និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយថា ក្រុម IS អាចធ្វើការត្រលប់មកវិញ ប្រសិនបើគ្មានសម្ពាធប្រឆាំងនឹងអំពើភេរវកម្ម៕
មតិយោបល់