ព័ត៌មានជាតិ

ហាយទ្បែនឌ័រ ស្លាកលេខ ព្រះសីហនុ 2B-7955 បុកម៉ូតូមួយគ្រឿង របួសមនុស្ស ២នាក់ រួចបើករត់បាត់

កោះកុង: ករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តមួយគ្រឿងបុកម៉ូតូ រួចបើកគេចខ្លួនបាត់ បន្សល់ទុកតែស្លាកលេខរថយន្ត បណ្តាលឲ្យរងរបួសមនុស្សចំនួន ២ នាក់ កាលពីវេលាម៉ោង ៨ និង១៥ នាទីយប់ថ្ងៃទី ០៥ ខែកុម្ភ: ឆ្នាំ ២០១៩ នៅចំណុចខាងលិច សណ្ឋាគារបុប្ផាកោះកុង ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដបង្កម៉ាក ហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-7955 ធ្វើដំណើរពីកើតទៅលិច មកចំណុចកើតហេតុបានបុកនឹងម៉ូតូ ១ គ្រឿង មានទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យរបួសមនុស្ស ២នាក់។

ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់