ពោធិ៍សាត់ៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ព្រឹកនេះ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ដោយសារប្រទះឃើញសព បុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅមាត់លូ ស្ថិតជាប់ព្រំប្រទល់ភូមិខ្នាចរមាស ឃុំបឹងខ្នារ និងភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ ណុប សារ៉ន ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុ ប្ដីរបស់គាត់មកស៊ីការអ្នកភូមិជើង ហើយទំនងជាគាត់ស្រវឹងស្រាខ្លាំង ទើបបណ្ដាលឲ្យជិះកង់ធ្លាក់មាត់លូស្លាប់បែបនេះ ។
ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ចចុះទៅត្រួតពិនិត្យ ធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយជិះកង់ធ្លាក់ផ្លូវខ្លួនឯង ពិតប្រាកដមែន បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់