កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៦ និង ៤៥នាទីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៤៤ គីឡូ ម៉ែត្រ ១២-១៣ ត្រង់ចំណុចភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង។
ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FG-៩២៣១ អ្នកបើកបរឈ្មោះ បែក សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកគោយន្តពីក្រោយ១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក អ្នកបើកបរ មិនស្គាល់ឈ្មោះ (ចុះរត់បាត់)។
ករណីនេះ បណ្ដាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅនិងកន្លែងកើតហេតុ ហើយសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកគោយន្ត និងម៉ូតូខូចស្រាល ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់