កំពង់ឆ្នាំងៈ ភ្លៀវទេសចរណ៍ជាច្រើនរយនាក់បានរត់ជាន់ជើងគ្នា បន្ទាប់ពីយោធាម្នាក់ដកកាំភ្លើងខ្លីបាញ់ឡើងលើបណ្ដាលឲ្យភ្ញាក់ផ្អើល នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី ០៧ខែកុម្ភៈឆ្នាំ ២០១៩។
តាមប្រភពព័ត៌មានពីដំបូងរបស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនកើតហេតុ គេឃើញ យោធាខាងលើ ដែលគេស្គាល់ ឈ្មោះ រ៉េន រិទ្ឋី ក្នុងស្ថានភាពស្រវឹងបានដកកាំភ្លើងខ្លី ម៉ាកកា54 បាញ់ចំនួន 3 គ្រាប់ ប៉ុន្តែផ្ទុះតែ 3 គ្រាប់ ផ្អើលភ្ញៀវទេសចរណ៍ កំពុងកំសាន្តលេងសប្បាយនិង ទឹកជ្រោះ បណ្ដាលឲ្យភ្ញៀវ ខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ បើកចេញពីតំបន់នោះជាបន្ទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ច រួមទាំងប្រជាការពារនិងសហគមន៍ទេសចរណ៍ការពារនៅកន្លែងកើតហេតុបានចាប់
ឃាត់ខ្លួនជនបង្ករួចបញ្ជូនមកកាន់អធិការនគរបាល
ស្រុកទឹកផុស ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តបន្តចាត់ការបន្ត៕
មតិយោបល់