ព័ត៌មានជាតិ

ចង់ក្លាយជាយុវជនល្អមិនត្រូវពាក់ព័ន្ធជាមួយអំពើខុសនឹងច្បាប់ឡើយ​ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន

ត្បូងឃ្មុំៈ ទឹកភ្នែកម្តាយឳពុក និងបងប្អូន មកស្រែកទ្រហោយំអាណិតកូន មុខកន្លែងឃុំឃាំងបណ្តោះអាសន្ន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយរៀបរាប់ថាម្តាយឪពុកមិនខ្វះលុយឲ្យកូនរៀនឡើយ ។ បើទោះបីម្តាយឪពុកក្រ មិនចេះអក្សរ ក៏ឪពុកម្តាយមិនឲ្យកូនលំបាកដែរ ហេតុអីបានជាកូនទៅពាក់ព័ន្ធជាមួយគ្រឿងញៀនទៅវិញ ? ម្តាយឱពុកតែងតែស្តីប្រដែលប្រដៅណែនាំឲ្យកូនដើរផ្លូវល្អរកអនាគតឲ្យខ្លួន ឲ្យកូនខិតខំប្រឹងរៀនសូត្រដើម្បីប្រលងរកការងារល្អជួយដល់សង្គមជាតិយើងឲ្យរីកចំរើន ព្រោះថាប្រទេសជាតិកំពុងពោលពេញដោយសន្តិភាព និងការអភិវឌ្ឍន៍ ។
ហេតុអ្វីបានជាកូនធ្វើបែបនេះ ញើសឈាមឪពុក ម្តាយ ហូររាល់ថ្ងៃគឺដើម្បីតែកូន៕

មតិយោបល់