ភ្នំពេញៈ កាលពីវេលាម៉ោង០៣ និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហិង្សាមួយ រវាងបុរសម្នាក់ ជាមួយនឹងជនបរទេស បណ្ដាលឲ្យរងរបួស និងបង្កការភ្ញាក់ផ្អើល នៅចំណុចផ្លូវបំបែកជាបួន (ជិតផ្សារសូរិយ៉ាម៉ល) ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសខាងលើឈ្មោះ វណ្ណៈ អាយុជាង៤០ឆ្នាំ មុខរបរអ្នកលក់ដូរដីឡូត៍របស់ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅអូតែលរបស់មិត្តភក្តិ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។
តាមប្រភពពីកកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសបរទេសម្នាក់ កំពុងឈរជជែកគ្នាលេង ជាមួយនារីបរទេស ៤នាក់ ខណៈនោះក៏មានបុរសខ្មែរម្នាក់ ស្រវឹងស្រាស្រឿង ដើរចេញពីក្លឹបមួយ មកនិយាយញ៉ែនារីបរទេសទាំងនោះ មិនបានប៉ុន្មានផង ក៏ត្រូវបុរសបរទេសខាងលើច្រានបុរសខ្មែរឲ្យដើរចេញទៅ បណ្ដាលឲ្យដួលបោកក្បាលនឹងថូផ្កា ហូរឈាមប្រលាក់ពេញអាវ។
ក្រោយកើតហេតុបុរសបរទេសបង្កនោះ បាននាំមិត្តភក្ដិជាបរទេសដូចគ្នាម្នាក់ទៀត ដើរចេញពីកន្លែងកើតហេតុបាត់ទៅ៕
មតិយោបល់