ថៃៈ ព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) គឺព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតក្នុងប្រទេស នៅថ្ងៃទី ២៤ ខែមីនាខាងមុខ ដែលជាការផ្លាស់ប្តូរមួយ មិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រនយោបាយថៃ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទ៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយគណបក្ស Thai Raksa Chart នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ព្រះនាងម្ចាស់ ស្ថិតក្នុងព្រះជន្ម ៦៧វស្សានេះ នឹងចូលរួមក្នុងឆាកនយោបាយ។
គណបក្សនេះ ត្រូវបានបង្កើតឡើងដោយអតីតសមាជិកបក្សភឿថៃរបស់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបាននិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស បន្ទាប់ពីរដ្ឋប្រហារយោធាមួយ កាលពីឆ្នាំ២០១៤។
សូមជំរាបថា ការតែងតាំងនេះ ក៏ត្រូវបានទទួលយកដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ៕
មតិយោបល់