ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅស្ទឹងត្រែង ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅតុលារហើយ

ស្ទឹងត្រែងៈ លោកប្រធានការិយល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ Post News ថា បន្ទាប់ពីករណីឃាតកម្ម សម្លាប់លើបុរសម្នាក់រួចមក កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់-កម្រិតស្រាល កម្លាំងអធិការនគរបាលស្រុកសេសាន ព្រមទាំងកម្លាំងប៉ុស្តិ៍ បានបង្កើតគណៈអង្គប្រជុំ និងស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖

ទី១.ឈ្មោះ ម៉េត អាត់ ភេទស្រី អាយុ ៣៣ ឆ្នាំ (ជាប្រពន្ធ)
ទី២.ឈ្មោះ ម៉េត គី ភេទប្រុស អាយុ ២២ ឆ្នាំ (ជាប្អូនថ្លៃ )
ទី៣.ឈ្មោះ ឬទ្ធី សុម៉ានី ភេទប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ករណីឃាតកម្មខាងលើនេះ បានផ្ដើមចេញពីទំនាស់ហិង្សាក្នុងគ្រួសារ ( ប្ដីប្រពន្ធ ) ។

ផ្អែកតាមចម្លើយសារភាព ពេលវេលានៃការបាត់ខ្លួនជនរងគ្រោះ ហើយរកឃើញសាកសព ស៊ីចង្វាក់គ្នា ព្រមទាំងភស្ភុតាងជុំវិញកន្លែងកើតហេតុ ដែលបានបន្សល់ទុក។

វត្ថុតាងចាប់យកបាន គឺខ្សែចំណង ( ដែលចង់សាកសពជនរងគ្រោះ ដូចខ្សែចំណង ដែលបន្សល់ទុកខ្សែប្រភេទដូចគ្នា នៅផ្ទះជនរងគ្រោះ ) ។

បច្ចុប្បន្នកម្លាំងអធិការស្រុកសេសាន បានបញ្ចូនជនសង្ស័យមកការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ហើយក៏បានជូនដំណឹងអំពីការឃាត់ខ្លួនទៅ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាមនិតិវិធីផងដែរ៕

មតិយោបល់