ព័ត៌មានជាតិ

គាស់ទម្លុះទម្លាយតូបលក់ទូរសព្ទ័ លួច Laptop ១គ្រឿង ត្រូវជាប់ខ្នោះ

ក្រចេះ:ករណីលួច មានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយតូបលក់ទូរសព្ទ័) នៅចំនុច ផ្សារស្នួល របស់ជនរងគ្រោះឈ្មោះ ស្រិន វុទ្ធី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល បាត់បង់ ទូរសព្ទ័ដៃចំនួន ២០គ្រឿង និង Laptop ចំនួន ០១គ្រឿង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៣ និង០០នាទី ទៀបភ្លឺ ត្រូវបានសមត្ថកិច្ច ចាប់បានហើយ។

ក្រោយពេលស៊ើបអង្គេត មន្ត្រីនគរបាល ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣នាក់ និងដកហូតវត្ថុតាង បានមកវិញមួយចំនួន យកមកអធិការដ្ធាន ដើម្បីសាកសួរបំភ្លឺ ជនទី១ ឈ្មោះ ឡុង វីរះ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ទី២ ឈ្មោះ អ៊ាង ស្រុន ភេទ ប្រុស អាយុ ៤៣ឆ្នាំ និងទី៣ ឈ្មោះ សាន សុភី ភេទ ប្រុស អាយុ ៣៤ឆ្នាំ។ ក្រោយពេលសួរចម្លើយឈ្មោះ ឡុង វីរៈ បានឆ្លើយសាភាពថា រូបខ្លួនផ្ទាល់ រួមទាំងឈ្មោះ អ៊ាង ស៊្រុន និងឈ្មោះសាន សុភី ពិតជាបានប្រព្រឹត្ត អំពើលួចគាស់ទម្លុះទម្លាយខាងលើ ប្រាកដមែន។ ដោយឡែក ឈ្មោះ អ៊ាង ស្រុន និងឈ្មោះ សាន សុភី មិនបានឆ្លើយសារភាពថា បានប្រព្រឹត្តនោះទេ។ បច្ចុប្បន្ន ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង តាមនីតិវិធី៕

photo_2016-04-27_18-17-24 photo_2016-04-27_18-17-27

មតិយោបល់