ព័ត៌មានជាតិ

តៃកុងស្រវឹង បើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យក្រទ្បាប់ របួស ធ្ងន់០៤នាក់

ត្បូងឃ្មុំ: នៅវេលាម៉ោង ០០ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៥-១៣៦ ត្រង់ចំណុច មុខផ្ទះឈ្មោះ ឡោ នី ភេទប្រុស ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

ប្រភពពីកន្លែកកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តម៉ាក កាមរីកែច្នៃ ពណ៌ក្រហម ពាក់ស្លាកលេខ ង-៤៤៦៩ភព-២ ធ្វើដំណើរពីកើតទៅលិច បានបើកធ្លាក់ជាយផ្លូវ បណ្ដាលឲ្យក្រឡាប់បោកទៅនឹងគល់ឆត្រ័។

អ្នកបើកបររថយន្តខាងលើ ឈ្មោះ ម៉ូវ គង្គា ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរ ០៣នាក់ទៀត ៖ ឈ្មោះ ឡុច ណាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិជួរក្រូច ឃុំថ្មរអណ្តើក ស្រុកចិត្របូរី ខេត្តក្រចេះ (របួសធ្ងន់) ឈ្មោះ យឹន ឡេង ភេទប្រុស អាយុ៣៩ឆ្នាំជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) និងឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរនៅភូមិជាមួយគ្នា (របួសធ្ងន់)៕

មតិយោបល់