ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានក្រុមក្មេងស្ទាវ វាយ និងដបស្រាបណ្តាលឲ្យបែកក្បាលដេរអស់៣ថ្នេរ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះមានឈ្មោះ យ៉េត រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ រឺឯជនបង្កឈ្មោះ នី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មុខរបរជាអ្នករត់កង់បី ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កបានហៅជនរងគ្រោះទៅផឹកស៊ីជាមួយគ្នា នៅពេលដែលកំពុងផឹកស៊ីនោះ ស្រាប់តែជនបង្កបានឲ្យជនរងគ្រោះជូនទៅទិញថ្នាំញៀនយកមកជក់ ប៉ុន្តែជនរងគ្រោះមិនព្រមជូនទៅ ទើបជនបង្កខឹងក៏បានយកដបស្រាមកវាយក្បាល ជនរងគ្រោះ បណ្តាលឲ្យបែកក្បាលដេរអស់៣ថ្នេរ ក្រោយមកជនបង្កបានស្រែកហៅឲ្យបក្ខពួករបស់ខ្លួនមកវាយបន្ថែមទៀត រួចក៏រត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសងែ្ក ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
https://youtu.be/uJWZH-l2Ocs
https://youtu.be/zkTuU2LjgCs
https://youtu.be/NfpkGGoHkok
មតិយោបល់