កណ្តាលៈ ករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២១នឹង០០នាទី
នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះមានគ្នា ០២ នាក់
ទី១.ឈ្មោះនី វាស្នា ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មានមុខរបរ កសិករ (មានរបួសស្មាខាងស្ដាំ )
ទី២.ឈ្មោះ នី.នឿន ភេទប្រុសអាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ (មានរបួសនៅក្បាលផ្នែកខាងមុខ)
ជនរងគ្រោះទាំង ២ នាក់មានទីលំនៅភូមិពាមសាលា ឃុំស្អាង ភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកជនសង្ស័យឈ្មោះ ថន ប៊ុនថេត ភេទប្រុសអាយុ ២១ឆ្នាំមានមុខរបរ ជាងដែក (ឃាត់ខ្លួន) ជនជាតិខ្មែរ មានទីលំនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
កាំបិតផ្គាក់ចំនួនមួយ(ជារបស់ជនសង្សយ័)
ដែកបំពង់ទីបចំនួនមួយដើម (ជារបស់ជនរងគ្រោះ)
តាមដំណើររឿងបានឲ្យដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២១នឹ០០នាទី មានឈ្មោះ នី វាស្នា នឹងឈ្មោះថន ប៊ុនថេត បានផឹកស្រាថ្នាំជាមួយគ្នាអស់ចំនួនមួយលីត្ររួចក៏ទាស់ពាក្យសំដីគ្នារឿងលុយខ្ចីគេចំនួនពីរម៉ឺនរៀលរួចឈ្មោះនី វាស្នាក៏មកផ្ទះមុន ។
ចំនែកឈ្មោះថន ប៊ុនថេត ក៏ទៅផ្ទះរបស់ខ្លួនយកកាំបិតផ្គាក់ដើរទៅតាមឈ្មោះនី វាស្នា ហើយបានជួបគ្នានៅម្តុំផ្លូវមុខផ្ទះឈ្មោះម៉ន សុងហេង រួចក៏បានទាក់ពាក្យសំដីគ្នាម្ដងទៀត ពេលនោះ ឈ្មោះនី វាស្នា កាន់ដែកបំពង់ទីប ចំណែកឈ្មោះថន ប៊ុនថេត ក៏បានកាប់ត្រូវឈ្មោះ នី វាស្នា ត្រូវចំស្មាខាងស្ដាំ១កាំបិតឃើញដូច្នេះឈ្មោះនី នឿន ត្រូវជាបងប្រុសបង្កើតឈ្មោះ នី វាស្នា ក៏ចូលទៅឃាត់ក៏ត្រូវបានឈ្មោះថន ប៊ុនថេត កាប់ត្រូវមួយកាំបិតចំក្បាលរួចរត់គេចខ្លួនបាត់ ។ចំនែកជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលរបួសនៅពេទ្យស្រុកស្អាង។
ក្រោយពីបានទទួលពត៍មានខាងលើហើយកំលាំងយើងបានចុះស្រាវជ្រាវនឹងធ្វើការ ឃាត់ខ្លួនជនសង្សយ័បាននៅថ្ងៃទី០៨ខែកុម្ភះ ឆ្នាំ២០១៩នេះ។
បច្ចុប្បន្នជនសង្សយ័រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តន៍តាមនីតិវីធី ៕
ព័ត៌មានជាតិ
មតិយោបល់