ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅគៀរគោយន្តកន្ត្រៃបណ្ដាលឲ្យដួលប្រកាច់ស្ទើរស្លាប់ស្ទើររស់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ៦និង៥០នាទីយប់ បុរសម្នាក់ជិះម៉ូតូទៅគៀរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក កំពុងធ្វើចរាចរណ៍លើផ្លូវក្រាលកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន ស្ថិតក្នុងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ខ្លូត ទី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អ្នកបើកបរគោយន្តឈ្មោះ ស៊ី អេម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-5467 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានគៀរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក កំពុងបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យអ្នកបើកដួលរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

មូលហេតុ៖ បណ្ដាលមកពីកត្តាល្បឿនទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង៕

មតិយោបល់