ភ្នំពេញៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ យ៉ាងសន្ធោសន្ធៅ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយអន្តរាគមន៍
កាលពីវេលាម៉ោង១០និង៣០យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វេងមួយកន្លែង តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយ ចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២២គ្រឿង ដោយប្រើរយៈពេល៣ម៉ោង ទើបអាចគ្រប់គ្រង់បានទាំងស្រុង។
មូលហេតុ៖ មកពីឆ្លងចរន្តអគ្គិសនី បានឆាបឆេះនៅជាន់ទី២ ក្នុងបន្ទប់ដាក់ឥវ៉ាន់ មានដូចជាចានឆ្នាំង ចាន់ដែកជ័រជាដើម៕
មតិយោបល់