កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១១ និង២០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលបានចេញជួយអន្ដរាគមន៍ ករណីអគ្គិភ័យឆេះតូបលក់ឥវ៉ាន់របស់អាជីវករផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អគ្គិភ័យនេះ បានបំផ្លាញតូបអស់មួយ ទំហំ ៨x៨ ម៉ែត្រ ម្ចាស់តូបឈ្មោះ ឡាយ ស្រីយ៉ុង ភេទស្រី អាយុ ៥៤ឆ្នាំ លក់អីវ៉ាន់ចាប់ហួយ ។
សម្ភារខូចខាតមាន៖
- តូបទំហំ ៨ x ៨ ម៉ែត្រ ឆេះស្ទើរទាំងស្រុង (ដំបូលប្រក់ស័ង្គសី ជញ្ជាំងបាំងស័ង្កសី)
- ឥវ៉ាន់ចម្រុះនៅក្នុងតូប ឆេះទាំងអស់។
ករណីនេះ កម្លាំងអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យ ក្រោមកិច្ចសហការរបស់កម្លាំងអធិការដ្ឋានស្រុកអង្គស្នូលខេត្តកណ្ដាល ប្រើប្រាស់ទ្បានទឹកចំនួន ០៥ គ្រឿង (រថយន្តខេត្តកំពង់ស្ពឺ ០៣គ្រឿង និងស្រុកអង្គស្នូល ០២ គ្រឿង) រហូតដល់ម៉ោង ០១ និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបពន្លត់បានទាំងស្រុង។
មូលហេតុ៖ បណ្ដាលមកពីការតខ្សែភ្លើងគ្មានបច្ចេកទេស ធ្វើឲ្យផ្ទុះព្រីដែលដោតអំពូលក្នុងតូប ទើបឆ្លងចរន្តអគ្គិសនីឆេះតែម្ដង៕
មតិយោបល់