សៀមរាបៈ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួក បានប្រាប់Post News ថា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បើកបរក្នុងគោលដៅបញ្រ្ចាសទិសគ្នា នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២៨/២២៩ ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស (ប្រភេទឡានស្ទួច) ស៊េរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ សៀមរាប3A 1146 បើកបរដោយឈ្មោះ ឌិន ដឿន ភេទប្រុស អាយុ៣៨ឆ្នាំ (ឃាត់ខ្លួនក្រោយកើតហេតុ)រស់នៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ត្រូវបានបុក ម៉ូតូម៉ាកZoomer X ពណ៌ត្រួយចេក បិតស្កុតពណ៌ស្វាយ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប1Y 6302 ជិះដោយឈ្មោះ អោ បូរិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យម៉ូតូរអិលចូលនិងជាប់ក្រោមឡានខាងមុខ កិនអ្នកបើកម៉ូតូស្លាប់នៅនិងកន្លែង។
មូលហេតុ អ្នកបើកបរម៉ូតូបើកបរឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែកើតហេតុធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សាទុក៕
មតិយោបល់