ព័ត៌មានជាតិ

សិស្សសាលាវិទ្យាល័យព្រៃព្នៅប្រុសស្រី ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ព្រៃវែងៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកពារាំង រួមសហការជាមួយកម្លំាងការិយាល័យព្រហ្មទណ្ឌ និងការិយាល័យ បច្ចេកទេសខេត្ត បានចុះស្រាវជ្រាវរកមុខសញ្ញាលួច ដែលបានប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង ៣ និង៣០នាទីសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចទួលកុកសៀម ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ។

ជាលទ្ធផល៖ ក្រោយការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានមុខសញ្ញាចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ភា ស្រីលីន ភេទស្រិ អាយុ ១៦ឆ្នាំ (សិស្សថ្នាក់ទី១០ វិទ្យាល័យព្រៃព្នៅ)។
២. ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ ១៥ឆ្នាំ (សិស្សថា្នក់ទី ១០ វិទ្យាល័យព្រៃព្នៅ)។
៣.ឈ្មោះ លឹម ស៊ីវឡុង ភេទប្រុស អាយុ ១៧ឆ្នាំ (សិស្សថ្នាក់ទី១០វិទ្យាល័យព្រៃព្នៅ) អ្នកទាំង ៣នាក់ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង។

បន្ទាប់ពីសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត អំពើរលួចមានស្ថានទំងន់ទោស (ប្លន់​) យកម៉ូតូ C125 ពណ៌ខ្មៅ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ពីជនរងគ្រោះឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិអង្គាសដី ឃុំព្រៃព្នៅ ពិតប្រាកដមែន និងបានចង្អុលបង្ហាញឲ្យសមត្ថកិច្ចទៅរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូ ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ បច្ចុប្បន្ន ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ។

មកទល់ពេលនេះ ជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចបានបំពេញសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ៕

មតិយោបល់