តាកែវៈ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលរដ្ឋបាលបាស្រែស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សា ដោយចេតនា នៅស្ទឹងសន្តោក ត្រង់ចំណុចព្រែកវាំងកែវ ស្ថិតក្នុងភូមិពួនកកា ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ការឃាត់ឃាត់ខ្លួននេះ ធ្វើទ្បើងតាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីជនសង្ស័យ យកថ្នោលទូកវាយទៅលើជនរងគ្រោះ ត្រូវត្រង់ក្បាលចំហៀងខាងស្តាំ បណ្តាលឲ្យរងរបួសជាទម្ងន់។
ជនសង្ស័យឈ្មោះ ឆឹង ណាក់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាំ ហុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំណែកជនបង្ក ត្រូវបានប៉ូលិស នៃអធិការនគរបាលស្រុកអង្គរបូរី ចាប់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
មតិយោបល់