ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ បុរសម្នាក់យកកាំចាក់ប្រពន្ធរបួសយ៉ាងដំណំ រួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង

បាត់ដំបង: កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅត្រង់ចំណុចក្នុងក្រុមទី១០ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ឯម សំ ភេទប្រុស អាយុ ៥៧ឆ្នាំមានទីលំនៅ កន្លែងហេតុខាងលើ មុខរបរ កម្មករឡឥដ្ឋ។

មូលហេតុ៖ ប្រច័ណ្ឌប្រពន្ធ និងបានប្រើអំពើហិង្សា យកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធ ឈ្មោះ ស៊ុន សុភា អាយុ ៥៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ក្រោយពេលធ្វើសកម្មភាពចាក់ទៅលើប្រពន្ធរួច បុរសជាប្ដី បានគេចខ្លួនទៅធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្បែរផ្ទះខ្លួនឯងតែម្ដង។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ រួចក៏ប្រគល់សពឲ្យទៅឈ្មោះ ឯម សោផាន ដែលត្រូវជាកូនបង្កើត យកទៅធ្វើបុណ្យនៅលំនៅដ្ឋាន៕

មតិយោបល់