សៀមរាបៈ កាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ស្លាប់ នៅចំណុចភូមិគ្រឹះឡាលូនដឺអង្គរខុនដូមីនៀម ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ MACLEAN MALCOLM IAN ភេទ ប្រុស កើតថ្ងៃទី ០១-០៧-១៩៥៤ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៥៨៣៤៥១៦៥ (ទិដ្ឋាការស្នាក់នៅប្រភេទស្វែងរកការងារ)។
តាមការសាកសួរបងបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពីរនាក់បងប្អូន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥០៤ ភូមិគ្រឹះខាងលើ។ រហូតដល់អំឡុងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ ក៏បានចាប់ផ្តើមមានជំងឺជាប់ជាប្រចាំ រហូតដល់វេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្អូនប្រុសគាត់ក៏បានស្លាប់តែម្ដង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយជំងឺមហារីក។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារ៕
មតិយោបល់