ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវជនសង្ស័យចូលដាក់ថ្នាំបំពុលឆ្កែលួចយក ម៉ូតូ នៅស្រុក ក្រគរ

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី យប់ ថ្ងៃ ទី ៦ ឈាន ចូល ទី ៧ ខែមេសា ឆ្នាំ ២០២២ នៅ វេលា ម៉ោង ប្រហែល ២ និង ២០ នាទី រំលង អធ្រាត្រ នៅ ចំណុច ក្រោមផ្ទះ ជន រង គ្រោះ ស្ថិត នៅ ភូមិ ថ្មី ឃុំ ត្នោត ជុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ មាន ករណី ជន មិន ស្គាល់ អត្តសញ្ញាណ កាត់ របង លួស ចូល ដាក់ ថ្នាំ បំពុល ឆ្កែ និង លួច យក ម៉ូតូ ១ គ្រឿង ។

ម៉ូតូ ដែល បាត់បង់ ម៉ាក ហុងដា C-125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២០ ពាក់ ស្លាក លេខ 1K -0481 របស់ ប្រជាពលរដ្ឋ ឈ្មោះ នឿ ន រ៉ែ ម ភេទ ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ កសិករ សញ្ជាតិ ខ្មែរ រស់នៅ ភូមិ ឃុំ កើតហេតុ ខាងលើ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ និង សមត្ថកិច្ច នៅ ក្នុង មូលដ្ឋាន ។

លោក វរសេនីយ៍ទោ នួន សុភាព អធិការរង នគរបាល ស្រុក ក្រគរ បាន ឲ្យ ដឹង ថា បន្ទាប់ ពី សមត្ថកិច្ច នគរបាល បាន ទទួល ពាក្យបណ្តឹង ពី ជន រង គ្រោះ កម្លាំង បាន ចុះ ពិនិត្យ ដល់ កន្លែង កើតហេតុ និង កំពុង ស្រាវជ្រាវ រកមុខ សញ្ញា ជនសង្ស័យ ដើម្បី ឃាត់ខ្លួន យក មក ចាត់ការ ទៅ តាម នីតិវិធី ។

លោក អធិការរង បាន បន្ត ទៀត ថា នៅ ខណ:នោះ ដែរ កម្លាំង សមត្ថកិច្ច នគរបាល ក៏ បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង មូលដ្ឋាន នោះ ឲ្យ មានការ ប្រុង ប្រយ័ត្ន ខ្ពស់ ក្នុង ការ ការពារ ទ្រព្យសម្បត្តិ របស់ ខ្លួន និង សំណូមពរ ដល់ ប្រជាពលរដ្ឋ ត្រូវ សហការ ជាមួយ ជាមួយ កម្លាំង សមត្ថកិច្ច ឲ្យ បាន ទាន់ ពេលវេលា នៅ ពេល មាន ហេតុការណ៍ អី កើតឡើង ឬ មាន ជនសង្ស័យ ដែល បង្ក អសន្តិសុខ នៅ ក្នុង មូលដ្ឋាន របស់ បងប្អូន ៕

 

 

 

 

 

មតិយោបល់