តើសុភាពនារីគ្រប់រូបដឹងទេថា ការធ្វើឲ្យដៃគូររបស់ខ្លួនទទួលបាននូវភាពរីករាយគ្មានទីបញ្ចប់ អាចធ្វើឲ្យមានសេចក្តីសុខដល់កម្រិតណា? ការធ្វើឲ្យដៃគូរបស់ខ្លួនមានអារម្មណ៍សប្បាយរីករាយដូចជាត្រូវមន្តសណ្តំ វាពិតជារឿងមួយសំខាន់ដែលជួយឲ្យទំនាក់ទំនងទាំងផ្លូវកាយ និងផ្លូវចិត្តរបស់នាក់ទាំងពីរកាន់តែមានភាពជិតស្និទ្ធធ្វេដង។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមានវិធីអាចធ្វើឲ្យដៃគូរបស់ខ្លួនឈ្លក់វង្វេង នឹងវិធីសាស្ត្រពិសេសៗនោះ មនុស្សស្រីដដៃទៀតប្រាដកជាមិនអាចប្រៀបជាមួយអ្នកបានទេ។
១. បណ្តោយឲ្យគេឱបពីក្រោយអ្នក
បុរសភាគច្រើនតែងតែចង់ឱបក្រសោបអ្នកយ៉ាងពេញលេញពីខាងក្រោយ ព្រោះពួកគេយល់ថានេះគឺជាការឱបដ៏មានភាពផ្អែមល្ហែមបំផុត។ ដូច្នេះក្នុងឱកាសនៃការឱបក្រសោបរបស់គេ អ្នកអាចបណ្តោយឲ្យគេធ្វើវាតាមចិត្ត ដើម្បីផ្តល់នូវភាពកក់ក្តៅបានពេញលេញ។
២. ថើបថ្នមៗ
គ្មានបុរសណាម្នាក់ដែលអាចទប់ទល់ នឹងការទាក់ទាញនៃបបូរមាត់ដ៏សិចស៊ី និងភាពស្រែកឃ្លានរបស់អ្នកបានទេ។ ការថើបនេះគឺជារឿងមួយដ៏មានសារៈសំខាន់ណាស់ដែលអាចជួយជំរុញឲ្យគាត់មានអារម្មណ៍ស្រីវស្រីប។
៣. អាកប្បកិរិយាឆ្នាស់ឆ្នើម
មិនយូរមិនឆាប់គាត់នឹងតាមយកឈ្នះទៅលើអាកប្បកិរិយាឆ្នាស់ឆ្នើមរបស់អ្នក។ បុរសភាគច្រើនទទួលស្គាល់ថា ពួកគេចូលចិត្តសម្តឹងមើលមនុស្សស្រីដែលមានភាពឆ្នាស់ឆ្នើម ជាពិសេសគឺភាពសិចស៊ីដែលធ្វើឲ្យគាត់កាន់តែមានការគាំទ្រ។
៤. រកឃើញចំណុចរសើប
កាយវិកាដល់ទន់ភ្លន់ដោយប្រើប្រាស់ដៃរាវរកចំណុច (រសើប) ពេលដែលអ្នកទាំងពីរកំពុងតែប្រព្រឹត្តរឿងលើគ្រែជាឱកាសដ៏ល្អបំផុត។ នេះជាចំណុចមួយដ៏មានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់មនុស្សប្រុសក្នុងការបើកផ្លូវមុនពេល (ប្រយុទ្ធ) ។
៥. សកម្មភាពមុនពេលចាប់ផ្តើម
មានបុរសជាច្រើនសារភាពថាពួកគេចង់ឲ្យស្ត្រីរងចាំ និងអូសបន្លាយពេលវេលាស្និតស្នាលឲ្យបានយូរបន្តិច មុននឹងចាប់ផ្តើម (ប្រតិបត្តិការ) រួមគ្នា។ ការអូសបន្លាយពេលវេលាដើម្បីទទួលបានភាពសុខស្រួលដ៏យូរអង្វែងនេះ អាចធ្វើឲ្យគាត់មានអារម្មណ៍រំភើបកាន់តែខ្លាំង។
ចំណាំ៖ អ្នកគួរតែស្វែងយល់ពីអ្វីដែលដៃគូរបស់ខ្លួនចង់បាន និងអ្វីដែលដៃគូរបស់ខ្លួនចូលចិត្ត ព្រោះនេះគឺជាកិច្ចការមួយដ៏សំខាន់ដែលអាចទាក់ទាញចិត្តរបស់គាត់ឲ្យកាន់តែមានភាពសប្បាយរីករាយមុនពេល (ប្រយុទ្ធ) ៕
មតិយោបល់