ព្រះសីហនុៈ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៥និង២៥នាទី លើវិថីផែ ត្រង់ចំណុចកែងរ៉ាP4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តបែនដឹកថ្ម មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះបើកបរមកដល់ចំណុចខាងលើក៏ដាច់ហ្រ្វាំង ជ្រុលចូលទៅបុករថយន្តចំនួន ០២គ្រឿង ម៉ូតូ ០៣គ្រឿង និង ផ្ទះប្រជាពលរដ្ឋនៅតាមជាយផ្លូវបន្ថែមទៀត ។
ហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ភេទស្រី និងរងរបួសមនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តបង្ក រងរបួសធ្ងន់ ។
បច្ចុប្បន្នរថយត្តបង្កត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក និងកសាងសំណុំរឿង ចាត់ចែងទៅតាមនីតិវិធី៕
មតិយោបល់