ព័ត៌មានជាតិ

បុរសម្នាក់ទៅនេសាទត្រី ដោយប្រើឧបករណ៍ឆក់ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់

កំពង់ធំៈ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី មានករណីឆក់នឹងឧបករណ៍ឆក់ត្រី០១លើក បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់ សិ្ថតនៅភូមិ សំពៅមាស ឃុំ សាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ឌួង ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ទៅនេសាទដោយប្រើឧបករណ៍ឆក់ត្រី ឆ្លងចរន្តអគ្គិសនី (ម៉ាស៊ីនឆក់ត្រី) បណ្តាលឲ្យឆក់ស្លាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ប្រាកដមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី​ ៕

មតិយោបល់