ពោធិ៍សាត់ៈ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩មានករណីអគ្គីភ័យ១លើកស្ថិតនៅចំណុចផ្ទះឈ្មោះ ផុន ផលអាយុ ៥០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់ប្រពន្ធឈ្មោះ ផុន សុភា ហៅច្រិប អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
កម្លាំងផ្នែកសណ្តាប់ធ្នាប់នឹងអគ្គីភ័យស្រុកក្រគរចំនួន ០៦ នាក់ បានសហការណ៍ជាមួយកំលាំងប៉ុស្តិឈើតុំចំនួន ០៤ នាក់ កំលាំងកងរាជអាវុធហត្ថចំនួន ០២ នាក់ លោកមេឃុំ លោកមេភូមិនឹងកំលាំងប្រជាការពារចំនួន ០៣ នាក់ សរុប ១៥ នាក់។បានចុះទៅពន្លត់អគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនបណ្តាលអោយរងរបួសមនុស្សទេ។
ខូចខាតរួមមានៈ១បន្ទប់ស្តុកម៉ាស៊ូតធ្វើអំពីថ្មប្រក់សង្ក័សីប្រវែង១០ គុណ១២ម៉ែត ,២ម៉ាស៊ូត៥ ពុយស្មើនឹង១០០០ លីត្រ, ៣ រថយន្តម៉ាកនីសាន់ចំនួន ០១ គ្រឿង,៤ គោយន្តកន្រ្តៃចំនួន ០១ គ្រឿងនិង៥ សម្ភារៈគ្រឿងសំណង់ ៦០ ទៅ ៧០ ភាគរយ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០៣រថយន្តក្នុងនោះ រថយន្តរបស់ កងវិស្វកម្មធ្វើផ្លូវចំនួន០២ គ្រឿងបានបញ្ចូលទឹកមកដាក់រថយន្តអគ្គីភ័យ ចំនួន០២ រថយន្តបន្ថែមទៀតដើម្បីពន្លត់អគ្គីភ័យដែលនៅសេសសល់ ។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុ ៖ ដោយសារកូនម្ចាស់ផ្ទះជក់បារីនៅកន្លែងស្តុកម៉ាស៊ូត ៕
មតិយោបល់