ព័ត៌មានជាតិ

បុរស​មាឌយក្ស និង​​ក្មេងស្រីតូចបំផុត​​លើពិភពលោក​ថត​រូបរួមគ្នា​

បើទោះបីជា​ទំហំ​នៃ​រាងកាយ​មាន​ភាពខុសគ្នា ក៏​ប៉ុន្តែ​បុរស​មាឌ​យក្ស Brahim និង​ក្មេង​ស្រី Jyoti នៅតែ​មាន​ទំនុកចិត្ត​ថតរូប​រួមគ្នា​។​
​តាម​របាយការណ៍​មក​ថា ក្មេងស្រី​វ័យ ១៩ ឆ្នាំ​ដែល​មាន​រូបរាង​តូច ឈ្មោះ Jyoti Amge ដែល​រស់នៅ​ទីក្រុង Nagpur , Maharashtra​ថ ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​ដឹងថា​ជា​ក្មេងស្រី​ដែល​មាន​តូច​បំផុត​ក្នុង​ពិភពលោក ។ ក្មេងស្រី Jyoti Amge នេះ​មាន​កម្ពស់ ៦៣ សង់ទីម៉ែត្រ ទម្ងន់ ៥ គីឡូក្រាម ដែល​មើល​ទៅ​គេ​ដូចជា​កូនក្មេង​អាយុ ៣ ឆ្នាំ ចំណែក​រឿង​ការ​ដេក​ពួន​វិញ នាង​គេ​លើ​គ្រែ​ពិសេស និង​សម្លៀកបំពាក់​ជាការ​ច្នៃ​ដោយ​ខ្លួនឯង​ទើបាន​ស្លៀក​បាន​។​

​ទោះបីជា​នាង កើត​មក​ជាតិ​នេះ​មាន​រូបរាង និង​ទំហំ​ខ្លួន​ខុស​គេ​ក្តី​តែនាង​នៅ​តែ​សង្ឈឹម​រស់ និង​មាន​សុទិដ្ឋិនិយម​នឹង​ក្តីស្រលាញ់ ជាពិសេស​នោះ​នា​បាន​ថតរូប​ជាមួយនឹង​បុរស​មាឌ​យក្ស​ខាងលើ ដោយ​បង្ហាញ​ស្នាមញញឹម​រួមគ្នា​។​
​សម្រាប់​អ្នក​ទាំង​ពីរ បើ​ធៀប​នឹង​កម្ពស់ គឺ​ខុស​គ្នា​ទៅដល់ ៤ ដង ។ លោក Brahim ដែល​ជា​បុរស​មាឌ​យក្ស វ័យ ៣១ ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ថា “​ជា​បុរស​ដែល​មាន​ជើង​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​” និង​ជា​បុរស​ទី ២ ដែល​ខ្ពស់​បំផុត​លើ​ពិភពលោក​ផងដែរ ដោយ​មាន​កម្ពស់ ២៤៦ សង់ទីម៉ែត្រ ចំណែក​ជើង​របស់ Brahim មាន​ប្រវែង 38.1 សង់ទីម៉ែត្រ​។​

​កាល​ពី​អាយុ ១៨ ឆ្នាំ Brahim បានចាប់ផ្តើម​ជាមួយនឹង​កម្ពស់​របស់​គេ​មិន​ធម្មតា នៅពេលនោះ ខាង​វេជ្ជបណ្ឌិត ក្នុង​សាលា​ពេទ្យ​បាន​ធ្វើ​ការស្នើសុំ​តេស្ត​ឈាម និង​រោគ​វិនិច្ច័យថា គាត់​មាន​លក្ខណៈ​មិន​ធម្មតា​។​​បន្ទាប់​ពី​រយៈពេល ១ ឆ្នាំ កម្ពស់​របស់​គាត់​បាន​លូតលាស់​ខុសពី​ការគិត​៕
https://i1272.photobucket.com/albums/y389/domneng/Decore/130709_2doi-87ec8_zps035eb9a2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/cap-doi-khong-lo-ti-hon-doc-nhat-vo-nhi-tren-the-gioi_zps6540b982.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់