ព័ត៌មានជាតិ

លួចកាបូបស្ពាយសិស្សសាលាវេស្ទែនក្នុងវិទ្យាល័យបាក់ទូកសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចកាបូបស្ពាយនិងទូរសព្ទដៃជនជាតិឥណ្ឌាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩​ ខែកុម្ភ: ឆ្នាំ ២០១៩​ត្រង់ចំណុចក្នុងវិទ្យាល័យបាក់ទូក​ ផ្លូវលេខ ១៦៩ ភូមិ៣ សង្កត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ អេង រ៉ាណុច ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះលេខ១០អឹសេរ៉ូ ផ្លូវ៣៤៥ សង្កត់បឹងកក់ទី១ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។
ជនគ្រោះឈ្មោះ ប៉ូតទី អាជូហ្សរ៉េស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ១៦៨អឹសេរ៉ូ ផ្លូវ១៩៧៤ សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរសិស្សសាលាវេស្ទែន ។

វត្ថុតាងដកហូតមានកាបូបស្ពាយពណ៌ខ្មៅ ១និងរសព្ទដៃ ០១គ្រឿងម៉ាក់លី ណូ វូ លេខ​ ០៩៩ ៥៩៣ ៧១០និងលុយចំនួន
១៥០០០រៀលបានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀនបច្ចប្បន្នឃាត់ខ្លួននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូន
សាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់