ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកពារាំងបានប្រគល់រថយន្ត១គ្រឿងទៅឲ្យជនរងគ្រោះវិញក្រោយពីជនសង្ស័យបានលួចពីកណ្តាលយកមកទុកចោលនៅព្រៃវែង

ព្រៃវែង: សមត្ថកិច្ចស្រុកពារាំងនៃខេត្តព្រៃវែងបានប្រគល់រថយន្តមួយគ្រឿង
ម៉ាកCAMRYបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 6435ទៅជូនឲ្យឈ្មោះ ជុំ​ វុត្ថា ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិរំចេក ឃុំត្នោត ស្រុក បាទី ខេត្តតាកែវ ដែល ជាម្ចាស់រថយន្ត ព្រមទាំងមានឯកសារបញ្ជាក់ពី រថយន្ត ។

គួរំលឹកថារថយន្តខាងលេីត្រូវបានជនសង្ស័យលួចពីភូមិសាស្រ្តភូមិ ពោធិ៍ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាលកាលពីថ្ងៃទី៩ខេកុម្ភ:​ ឆ្នាំ២០១៩
យកមកទុកចោលនៅចំណុចភូមិសាស្ត្រ ភូមិ ទ្រា ឃុំកញ្ចំ សុ្រកពារាំង ខេត្តព្រៃវែង៕

មតិយោបល់