ព័ត៌មានជាតិ

សូមបេីកបរដោយប្រុងប្រយ័ត្ន! បើក​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់​

​ព្រៃវែង:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា​ ស្ត្រី​ជា​ម្តាយមីង​បាន​ស្លាប់​ និង​កូនស្រី​អាយុ​១៣​ឆ្នាំ​ជា​អ្នក​បើក​ម៉ូតូ​ មិន​រង​របួស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​រថយន្ត​និង​ម៉ូតូ​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​២០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៨​ ចំណុច​ភូមិ​ជ្រៃ​សី​ម៉ា​ ឃុំ​ជា​ខ្លា​ង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ ។

​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ C១២៥​ ពណ៌​ខ្មៅ​/០១៥​ ស្លាក​លេខ​ ព្រៃវែង​ ១G.៧៦៧២​ បើក​ដោយ​ ឈ្មោះ​ អ៊ឹ​ង​ សូ​នី​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ នៅ​ភូមិ​ដូន​យូ​ ឃុំ​ជា​ខ្លា​ង​ ​ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​គ្មាន​រង​របួស​រួម​ដំណើរ​០១​នាក់​ ឈ្មោះ​ មាស​ សា​រ៉ា​ន​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ត្រូវជា​ម្តាយមីង​បានស្លាប់​នៅ​កន្លែង​កើតហេតុ​និង​រថយន្ត​មិន​ស្គាល់​ម៉ាក​ បន្ទាប់​ពី​បុក​បណ្តាល​ឲ្យ​ស្លាប់​ហើយ​ បាន​បើក​រត់​គេ​ខ្លួន​បាត់​ ។​

​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់