ព័ត៌មានជាតិ

សិស្សសាលាម្នាក់ខឹងឪពុកម្តាយនិយាយណែនាំពេលទៅបះម្រេចលោតទឹកស្រះសម្លាប់ខ្លួន

ត្បូងឃ្មុំៈ នៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាដលោតទឹកសំលាប់ខ្លួន នៅចំណុចស្រះទឹកចំការម្រេច ស្ថិតនៅខាងកើតភូមិ៣៧ ចំងាយ៣០០ម៉ែត្រ ក្នុងឃុំក្រែក ស្រុកពញាក្រែក។

ជនរងគ្រោះឈ្មោះ ថុល ស្រីនាង ភេទស្រីអាយុ១៤ឆ្នាំ មុខរបរជា សិស្សនៅភូមិ៣៧ ឃុំក្រែក ស្រុកពញាក្រែក
បានខឹងនឹងឪពុកម្តាយនិយាយ
ណែនាំអប់រំ ពេលទៅបះម្រេចនៅចំណុចភូមិកើតហេតុខាងលើបានលោតទឹកស្រះជំរៅ៤ម៉ែត្រសំលាប់ខ្លួន៕
តាមការបំភ្លឺឈ្មោះនីនុតភេទស្រីអាយុ15ឆ្នាំនៅភូមិជាមួយគ្នាដែលទៅបះម្រេចជាមួយជនរងគ្រោះបានបំភ្លឺថានៅពេលបះម្រេចសុខៗស្រាប់តែឈ្មោះថុលស្រីនាងបានដើរទៅឈរមាត់ស្រះហើយលោតចូលទឹកស្រះលិចបាត់ពេលនោះខ្លួនបានហៅអ្នកមើលគោអោយជួយហើយបានរត់ទៅប្រាប់ឪពុកជនរងគ្រោះមកជួយរាវរករហូតដល់ម៉ោង២រសៀលទើបរកសពឃើញ។ក្រោយពីពិនិត្យសាករួចសមត្ថកិច្ចបានប្រគល់សពជូនឪពុកជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់