ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងសៀមរាប…

សៀមរាប:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ “រក្សាទុក​ ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ។

(ក្រុងសៀមរាប)៖​ នៅថ្ងៃអាទិត្យ៤កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០​ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលក្រុងសៀមរប​ ចូលរួមសហការណ៍ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានចុះបង្រ្កាបបទ​ រក្សាទុក​ ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់ :
១-ឈ្មោះ សូ ចរិយា ភេទស្រី ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។( រក្សារទុក ជួញដូរ និងប្រើប្រាស់ ) ( មានសារធាតុ ញៀននៅក្នុងខ្លួន)។
២-ឈ្មោះ មាឃ វណ្ណារ៉ូ ហៅតក់ ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិខ្មែរ មុខរបរ ជាងបាញ់ថ្នាំឡាន មានទីលំនៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ។( រក្សារទុក ចាត់ចែង នឹងប្រើប្រាស់ ) ( មានសារធាតុ ញៀននៅក្នុងខ្លួន)។

▪️ដកហូតវត្ថុតាង៖
-ម្សៅមេតំហ្វេតាមីនចំនួន ០២កញ្ចប់ស្មើនឹងទម្ងន់ ១០.៤៤ក្រាម(ទម្ងន់សុទ្ធ) ។
-ទូរសព្ទដែ​ ចំនួន០៣គ្រឿង។
-សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

▪️ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈ
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 239 240

មតិយោបល់