ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! បុរសកសិករម្នាក់ ធ្លាក់ពីលើដើមឈើ រងរបួសធ្ងន់ធ្ងរ

កោះកុង: កាលពីវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោយទទួលព័ត៌មាន ពីមណ្ឌលសុខភាពឫស្សីជ្រុំថា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ សូ ចន្នី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង មានរបួសធ្ងន់ធ្ងរ ដោយសារធ្លាក់ពីលើដើមឈើ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្នែកវះកាត់ខេត្តកោះកុង បាន ប្រញាប់ប្រញាល់រៀបចំរថយន្តសង្គ្រោះមន្ទីរពេទ្យ ដើម្បីទៅទទួលគាត់យកមកព្យាលនៅមន្ទីរពេទ្យខេត្ត ។

ទោះបីជាស្ថានភាពផ្លូវ មានលំបាក ផ្លូវគ្រួសក្រហម ជង្ហុកច្រើន ឆ្លងកាត់ព្រៃភ្នំ ចម្ងាយផ្លូវឆ្ងាយយ៉ាងណាក្តី ក៏ក្រុមគ្រូពេទ្យ បានព្យាយាមទៅដល់គោលដៅ និង បានសហការការជាមួយប្រជាពលរដ្ឋប្រឹងប្រែងយកអ្នករបួសចេញពីព្រៃមកដល់រថយន្តសង្គ្រោះ ដឹកមកតាមផ្លូវទាំងរាត្រី មកដល់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជូនគាត់។

ក្រុមគ្រូពេទ្យសន្និដ្ឋានជាបឋមថា គាត់ទទួលរងរបួសធ្ងន់ ដោយប៉ះទង្គិចឆ្អឹងកងខ្នងធ្ងន់ធ្ងរ​ និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ៕

មតិយោបល់