ព័ត៌មានជាតិ

ទណ្ឌិតម្នាក់ លើសឈាមស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ

កណ្ដាលៈ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសពទណ្ឌិត ស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ជាប់ទោសពីបទ រំលោភសេពសន្ថវ: កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤ នៅចំណុចភូមិព្រែកតាកេ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។

សាកសពឈ្មោះ ទ្បឹង សែ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ កម្ពស់ ១,៦៨ម៉ែត្រ មានស្រុកកំណើតនៅ ភូមិព្រែកតាកេ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។

យោងការពិនិត្យសាកសព ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សំគាល់ទេ ផ្នែកក្បាល ដងខ្លួន និងអវ:យវ:មានសភាពរឹង។

ការសនិ្នដ្ឋាន៖ ផ្អែកតាមការពិនិត្យពីផ្នែកជំនាញ និងលោកគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះស្លាប់ ដោយជំងឺលើសឈាម៕

មតិយោបល់