កំពង់ចាមៈ ខ្ញុំបាទឈ្មោះ ស្រ៊ាន ចំរើន និង ប្រពន្ធឈ្មោះ ធី សុខឡូត ដែលមានស្រុកកំណើត រស់នៅភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃបានមកធ្វើការងារ នៅឯភ្នំពេញហើយ បានទុកកូនស្រីឈ្មោះចណរើន សុខជា អាយុ ០៥ឆ្នាំ ឲ្យលោកយាយលោកតាមើល ថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ពេលនោះក្មេងស្រី ចំរើន សុខជា បានមកលេងមុខផ្ទះ ខណៈជីដូនជាប់រវល់ក្នុងផ្ទះដល់វេលាម៉ោង ៦ល្ងា ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បានបាត់ខ្លួនចៅស្រី មិនដឹងទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរក នៅតែរកមិនឃើញ រហូតដល់ពេលនេះ។
ដោយបានរុករកគ្រប់ច្រកល្ហកនៅតែរកមិនឃើញ ទើបក្រុមគ្រួសារបានប្តឹងទៅអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចឲ្យជួយរក ក៏នៅតែមិនឃើញ ទើបឲ្យប្រពន្ធ័ផ្សព្វផ្សាយ ជួយដើម្បីពន្លឿន នៃការរកក្មេងស្រី ដែលមានសញ្ញាសម្គាល់ ដែលថ្ងៃក្មេងស្រីបាត់ខ្លួនមានសំលៀកបំពាក់ ស្លៀកពាក់ខោអាវពណ៌លឿង។
បើសិនបានជូបភិនភាគក្មេងស្រី ដូចក្នុងរូបថត សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទសាច់ញាតិ៖ 069696676 / 096 233 7876 សូមជួយផ្សព្វផ្សាយ និងចែករំលែកផងសូមអរគុណ៕
មតិយោបល់