ព័ត៌មានជាតិ

ក្មេងដែលបាត់នៅស្រុកកំពង់សៀម ផ្អើលដល់លោក គួច ចំរើន​ អភិបាលខេត្តកំពុងចាមពេលនេះរកឃើញហើយ

កំពង់ចាមៈ ក្មេងស្រីដែលបានបាត់ខ្លួនកាលពីវេលា ម៉ោង ៦ ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គួច ចំរើន បាន ដឹកនាំ បញ្ជារដោយផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារី ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់នៅជាមួយយាយតា នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីការសាកសួរ និងស្វែងរក ម៉ោងប្រមាណជា ១១ ព្រឹក ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ បានរកឃើញក្មេងស្រីដែលបានបាត់ខ្លួននោះវិញ ដោយបានក្លាយជាសាកសព បាត់ទៅហើយ ដែលអណ្តែតទឹកចំងាយប្រមាណជាង៥០០ ម៉ែត្រពីផ្ទះ ករណីនេះ អាចជាករណីលង់់ទឹក។
សូមបញ្ជាក់ផងដែរថា​ ដោយអាណាព្យាបាល​ ឪពុកឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត ដែលមានទីលំនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វើការងារនៅឯភ្នំពេញហើយបានទុកកូនស្រីឈ្មោះ ចំរើន​ សុខជា អាយុ៥ឆ្នាំ ឲ្យលោកយាយលោកតាមើលថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕

មតិយោបល់