ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើករេចង្កូតបុកសង់ឌ្រីម ស្លាប់ និងរបួស ២នាក់

ព្រះសីហនុ: នៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរមួយ នៅផ្លូវជាតិលេខ ០៤ចន្លោះគីឡូម៉ែត្រ ១៨៧-១៨៨ ម្តុំភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក Nissan Diesel ពាក់ស្លាកលេខ ចង្កូតស្តាំ kps-0354 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់) មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃទៅបុកម៉ូតូ០១ គ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1FQ-2722 ដែលមានទិសដៅផ្ទុយគ្នា ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ហ៊ុ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះ៧០ ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ រកសាច់ញាតិសពជនរងគ្រោះ រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន វាលរេញ ចំណែកវត្ថុតាងទាំងពីរ បានយករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់